• ទោះ​វ័យ​ចាស់ជរា​ទៅ​ហើយ​ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក់​ នៅ​តែ​ឆ្លៀត​បង្ហាត់​សិស្ស​គុន​ព្រោះ​ហេតុផល​នេះ​…​

    ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក់​ ទោះ​វ័យ​ចាស់ជរា​ហើយ​ក្ដី​ ប៉ុន្តែ​នៅ​ឆ្លៀត​មក​បង្ហាត់​ បង្ហាញ​ ស្ដីប្រដៅ​ សិស្សគុន​ក្នុង​ក្លឹប​តាឡី​ ព្រោះ​មើល​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ​ និង​ការ​ធ្វេសប្រហែស​ពេល​ហ្វឹកហាត់។​

    បើ​តាម​ការ​ឡាយ​វីដេអូ​របស់​ ផល​ សោភ័ណ្ឌ​ និង​បាន​សាកសួរ​ផ្ទាល់​មាត់​ទៅ​កាន់​ព្រឹទ្ធាចារ្យ​ ញ៉ូវ ​ម៉ាក់​ គឺ​បាន​បញ្ជាក់​ថា​ បារម្ភ​ពី​ការ​ហ្វឹកហាត់​ខុស​ពី​ក្បួន​ ចង់​ជួយ​បង្ហាត់​កូន​សិស្ស​តូច​ ព្រោះ​គ្រូ​រវល់​ច្រើន​ជាប់​បុក​បង្ហាត់​ផ្សេង​ៗ​ត្រូវ​ប្រកួត​ជា​ដើម។​ មួយ​វិញ​ទៀត​ចង់​កែ​ក្បាច់​សិស្ស​ដែល​ហាត់​ខុស​ៗ​ឲ្យ​ត្រឹមត្រូវ​វិញ​ និង​ស្ដីប្រដៅ​ឲ្យ​ខំប្រឹង​យក​ចិត្ត​ទុកដាក់​លើ​ការ​ហ្វឹកហាត់។​

    ចំណុច​សំខាន់ៗ​ខាង​លើ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ព្រឹទ្ធាចារ្យ​ក្បាច់​គុន​ឆ្លៀត​មក​បង្ហាត់​សិស្ស​ ឬ​អង្គុយ​មើល​សិស្ស​ហាត់​ស្ទើរ​គ្រប់​ពេល​ ទោះ​វ័យ​ច្រើន​ និង​មាន​ជំងឺ​ផ្ទាល់​ខ្លួន​ក៏​ដោយ។​ បញ្ជាក់​ដែរ​ថា​ ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក់​ ជា​គ្រូ​ប្រដាល់​ជើង​ចាស់​ដែល​បាន​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​ជា​ច្រើន។​ គ្រូ​តា​ជា​ម្ចាស់​ក្លឹប​ប្រដាល់​តាឡីដំរីមានរិទ្ធ​ដែល​មាន​ទីតាំង​នៅ​សង្កាត់​ដង្កោ​ រាជធានី​ភ្នំពេញ៕​

     

    តេស្ត

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online