• Ancelottiថា​ Modric នឹង​មិន​ចាកចេញ​ពី​ Real ឡើយ

    លោក​ Carlo Ancelotti គ្រូបង្គោល​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ ខ្សែបម្រើ​ Luka Modric នឹង​មិន​ចាកចេញ​ពី​ក្លឹប​លោក​នៅ​ខែ​មករា​ខាង​មុខ​នេះ​ឡើយ​។

    លោក​ Ancelotti បាន​និយាយ​ថា​៖” គ្មាន​ផ្លូវការ​ដែល​ Modric នឹង​ចាកចេញ​ពី​ Real នៅ​ខែ​មករា​ ខាង​មុខ​នេះ​ឡើយ​។ គេ​មិន​ចង់​ចាកចេញ​នោះ​ទេ​ ហើយ​យើង​ក៏​សប្បាយ​ចិត្ត​នឹង​រឿង​នេះ​ផង​ដែរ​។ គេ​គិត​ថា​គេ​ជា​កីឡាករ​សំខាន់​ចំពោះ​យើង​ ហើយ​ពួក​យើង​ក៏​គិត​អញ្ចឹង​ផង​ដែរ​ ព្រោះ​តែ​គេ​ពិត​ជា​សំខាន់​ចំពោះ​យើង​មែន​ “។

    លោក​បន្ត​ថា​៖” Modric គេ​មិន​សប្បាយ​ចិត្ត​នឹង​ពេល​វេលា​លេង​របស់​គេ​ ហើយ​ខ្ញុំ​បាន​និយាយ​ពី​រឿង​នេះ​ទៅ​គេ​រាល់​ថ្ងៃ​ គេ​នៅ​តែ​បន្ត​មាន​ទឹកចិត្ត​នៅ​ជា​មួយ​យើង​ទៀត​។ និយាយ​ទៅ​គ្មាន​នរណា​គេ​ដូច​គេ​ក្នុង​បន្ទាប់​ផ្លាស់​សំលៀក​បំពាក់​ គេ​ជា​អ្នកដឹកនាំ​។ គេ​ពិត​សំខាន់​ចំពោះ​យើង​។ ខ្ញុំ​ពេញ​ចិត្ត​គេ​មែន​ទែន​ “។

    Modric មក​លេង​ឲ្យ​ Real តាំង​ពី​ឆ្នាំ​២០២១២​ ដោយ​នៅ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៤៕

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online