• សហព័ន្ធ​ស្នូរឃ័រកម្ពុជា៖​ បញ្ជូន​កីឡាករ​ឆ្នើម​៥រូប​ទៅ​ប្រកួត​ជម្រុះ​ World Chinese 8 Ball ពិភពលោក​នៅ​ចិន​

    សហព័ន្ធ​កីឡា​ស្នូរឃ័រ​កម្ពុជា​ ម្សិលមិញ​នេះ​បាន​បញ្ជូន​កីឡាករ​ឆ្នើម​ចំនួន​ ៥រូប​ទៅ​ចូលរួម​ប្រកួត​ជម្រុះ​វិញ្ញាសា​ថ្មី​ ក្នុង​កម្មវិធី​ World Chinese 8 Ballពិភពលោក​នៅ​ប្រទេស​ចិន។​

    លោក​ ម៉ារ៉ា​ សុជាតិ​ អគ្គលេខាធិការ​សហព័ន្ធ​ស្នូរឃ័រ​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ទាំង​៥រូប​ដែល​ទៅ​ប្រកួត​នៅ​ចិន​នេះ​សុទ្ធសឹងតែ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ និង​ខ្លះ​ទៀត​ជា​ម្ចាស់​មេដាយ​ស៊ីហ្គេម​ ២០២៣​ នេះ​ទៀត​ផង។​ 8 Ball​ នេះ​ជា​វិញ្ញាសា​ថ្មី​សម្រាប់​កីឡា​ប៊ីយ៉ា​ដែល​ទើប​បង្កើត​ឡើង។​

    អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នេះ​គឺ​ល្អ​មែនទែន​សម្រាប់​ការ​រៀន​សូត្រ​យក​បទ​ពិសោធ​ ព្រោះ​វិញ្ញាសា​នេះ​នឹង​ដាក់​បញ្ជូន​នៅ​ស៊ីហ្គេម​ ២០២៥​ នៅ​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ។​ ដូច្នេះ​នេះ​ជា​ការ​ជម្រុះ​ផង​ និង​ជា​ការ​ពង្រឹង​សមត្ថភាព​ផង​ដែរ។​

    ថ្នាក់​ដឹកនាំ​សហព័ន្ធ​រូប​នេះ​អំពាវនាវ​ដល់​សប្បុរសជន​ និង​បណ្ដា​ក្រុមហ៊ុន​នានា​ជួយ​ឧបត្ថម្ភ​ដល់​សហព័ន្ធ​ ឬ​ឧបត្ថម្ភ​ដល់​កីឡាករ​ផ្ទាល់​ក៏​បាន​ដើម្បី​រួម​ចំណែក​លើក​ទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​រឹតតែ​មាន​កម្លាំង​ហ្វឹកហាត់​។​ ការ​ឧបត្ថម្ភ​ជា​ពី​សប្បុរសជន​គឺ​សំខាន់​ជួយ​សម្រួល​ដល់​កិច្ចការ​នានា​ដូច​ជា​ការ​ចេញ​ទៅ​ប្រកួត​នៅ​អន្តរជាតិ​ និង​ជា​ការ​រួម​ចំណែក​បង្ហាញ​ពិភពលោក​ថា​ខ្មែរ​អាច​ធ្វើ​បាន​ ខ្មែរ​អាច​ឈ្នះ​មេដាយ​អន្តរជាតិ​បាន។​

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online