• គ្រោះរញ្ជួយដីនៅជប៉ុន៖ រញ្ជួយដីបន្តនៅតំបន់រញ្ជួយ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៦២នាក់

    ទីភ្នាក់ងារឧតុនិយមជប៉ុនព្រមានថា គ្រោះរញ្ជួយដីធំៗអាចវាយប្រហារតំបន់នេះក្នុងសប្តាហ៍ក្រោយ

    យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា គ្រោះរញ្ជួយដីបានបន្តវាយប្រហារប្រទេសជប៉ុនកាលពីថ្ងៃពុធ ខណៈដែលចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងជាបន្តបន្ទាប់បានកើនឡើងដល់ 62 នាក់។

    មុននេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្ថិតក្នុង “សមរភូមិប្រឆាំងពេលវេលា” ខណៈដែលចំនួនអ្នកស្លាប់បន្តកើនឡើង។

    កម្លាំង រញ្ជួយកម្រិត ៧.៦ រ៉ិចទ័ រ បានវាយលុក ប្រទេសជប៉ុន កាលពីរសៀលថ្ងៃច័ន្ទ ធ្វើឱ្យខូចខាតអគារ និងផ្លូវថ្នល់ ដែលជាហេតុជំរុញឱ្យប្រទេសនេះចេញ ការព្រមានអំពី រលកយក្សស៊ូណាមិ នៅតាមឆ្នេរសមុទ្រផងដែរ។ ការព្រមានអំពីរលកយក្សស៊ូណាមិ ក្រោយមកត្រូវបានដកចេញនៅព្រឹកថ្ងៃអង្គារ។

    មនុស្ស​ជាង ៣០០​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រង​របួស ហើយ​២០​នាក់​ក្នុង​ចំណោម​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

    ក្រុមជួយសង្គ្រោះបានតស៊ូក្នុងសីតុណ្ហភាពត្រជាក់កាលពីថ្ងៃអង្គារ ដើម្បីទៅដល់តំបន់ដាច់ស្រយាល ដែលមនុស្សជាច្រើនភ័យខ្លាចថាជាប់នៅក្រោមអគារដែលដួលរលំ។

    នាយករដ្ឋមន្ត្រីបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំគ្រោះមហន្តរាយបន្ទាន់មួយថា “ការស្វែងរក និងជួយសង្គ្រោះអ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដីគឺជាការប្រយុទ្ធនឹងពេលវេលា” ។

    មនុស្សជិត 31,800 នាក់កំពុងស្ថិតនៅក្នុងជម្រកនៅពេលនេះ ខណៈដែលផ្ទះរាប់ម៉ឺនខ្នងត្រូវបានបំផ្លាញ៕

    ប្រភពអត្ថបទព័ត៌មាន៖ INDEPENDENT

    ប្រភពវិដេអូព័ត៌មាន៖ Arirang News

    ស្រាវជ្រាវ និងកែសម្រួលអត្ថបទ៖ ម៉ុន គង់មាន

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online