• សម្រស់ដ៏ស្រស់ត្រកាល នៃប៉ូលសេដ្ឋកិច្ចទី១ និងជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា។

    រាជធានី ភ្នំពេញ ជារាជធានីដែលមានកំណើនប្រជាជនផ្លាស់ប្តូរ ដូចបណ្តា ទីក្រុងទេសចរណ៍អាស៊ានដទៃ ទៀតដែរ។ បរិមាណភោជនីយដ្ឋាន និងសណ្ឋាគារ បានរីករាលដាលគួរឱ្យកត់សំគាល់ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ មិនត្រឹមតែប៉ុណ្ណេះ កំណើនភ្ញៀវទេសចរណ៍បានកើនឡើងយ៉ាងគំហុក ពីមួយឆ្នាំទៅមួយឆ្នាំ។ ច្រកទ្វារចេញចូល អន្តរ​ជាតិ​ផ្លូវគោកចំនួន ៣ ត្រូវបានចាប់ដំណើរការនៅឆ្នាំ ២០០៨ ហើយសព្វថ្ងៃ យើងអាចធ្វើដំណើរតាមផ្លូវ អាកាស​ដោយ​ផ្ទាល់ពីរាជធានីភ្នំពេញទៅទីក្រុងអាស៊ានមួយចំនួនផងដែរ ។ ប្រព័ន្ធផ្លូវគោកត្រូវបានជួសជុលនិងធ្វើ អោយ​ប្រសើរ​ឡើង​បន្តិច​ម្តងៗ ធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួលរួមទាំងការដឹកជញ្ជូនតាមជើងយន្តហោះក្នុង ស្រុក និង​ការ​បំរើ​សេវា​ទៀង​ទាត់​តាមរថយន្តក្រុង ពីរាជធានីទៅទីក្រុងធំៗដូចជាក្រុងព្រះសីហនុ និងកំពង់ចាមជា ដើម។ ព្រះរាជា​ណា​ចក្រ​កម្ពុជា​កំពុងក្លាយជាកន្លែងមានភាពទាក់ទាញ និងងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍មក ទស្សនាជារៀងរាល់ថ្ងៃ ។

    ប្រភព 📸 Koeut Chhe- កើត ឆែ អភិបាលរង រាជធានីភ្នំពេញ

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online