• យល់ដឹងអំពីរឆ្នេរសមុទ្រក្រុងព្រះសីហនុ

    ឆ្នេរសមុទ្រក្រុងព្រះសីហនុ រមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុឬកំពង់សោម ស្ថិតនៅក្នុងខេត្តព្រះសីហនុ​​ ជាតំបន់ទេសចរណ៏គួរអោយចាប់​អារម្មណ៏បំផុត​នៅក្នុងខេត្តនេះ។
    ក្រុងព្រះសីហ​នុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ។

    ឆ្នេរអូរឈើទាល ជាឆ្នេរ​មួយដែល​មាន​សោភ័ណ្ឌភាព​ស្រស់ស្អាត ស្ថិតនៅក្នុងខេត្ត​ព្រះសីហនុ ។
    ​ឆ្នេរនេះមាន​ភាពទាក់ទាយនិងល្បីល្បាយជាខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។​ក្នុងមួយឆ្នាំៗឆ្នេនេះអាច​ទាក់ទាយភ្ញៀវទេសចរណ៏បាន​រាប់រយពាន់​នាក់​ចូលមក​ទស្សនានៅក្នុង​ក្រុងព្រះ​សីហនុដែលជាចំនែកមួយក្នុងការជួយអភិវឌ្ឍន៍ដល់កំនើនសេដ្ឋកិច្ចជាតិ ។​អូរឈើទាល​ជាតំបន់ឆ្នេរ​មួយ​ដែលមាន​ទេសភាពធម្មជាតិស្រស់ល្អ​បំព្រងគួរ​អោយ​ចាប់អារម្មណ៏ក្រៃលែង ។

    ឆេ្នរឯករាជ្យ ក៏ជាឆ្នេរ​មួយ​ដែល​មាន​ភាពស្រស់​ស្អាត​ ហើយ​ក៏​មាន​ភ្ញៀវ​ទេសចរណ៏ទៅលេង​កំសាន្ត នៅទីនោះ​ច្រើន​កុះករ​ដែរ ។ ​ឆ្នេរ​ឯករាជ្យ​ខាងលិចជាប់ ឆ្នេរ​ហាវ៉ៃ ខាង​កើតជាប់​នឹង​ឆ្នេរសុខា ឆ្នេរឯករាជ្យមាន​អគារដ៏ខ្ពស់សាងសង់ឡើង​ជាយូរមក​ហើយ​ ហើយអគារនេះមានប្រាំពីរជាន់ ។

    អូរតែល​សុខា គឺជាឈ្មោះរបស់​សណ្ឋារគារមួយដែលស្ថិតនៅ​ក្នុង​ក្រុង​ព្រះសីហនុ ដែលសាងសង់ឡើង​នៅជាប់​តាមបណ្ដោយឆ្នេរ​សមុទ្រសុខា មនុស្សភាគច្រើន​និយមហៅថាឆ្នេរសុខា ។ ឆ្នេរ​សមុទ្រ​សុខា​គឺជា​ឆ្នេរ​សមុទ្រ​ឯកជន​មួដែល​មាន​ប្រវែង​ 1,5km ដែលទិសខាង​កើត​ជាប់​នឹង​ឆ្នេរ​អូរ​ឈើទាល​ហើយលាត​សន្ធឹងយ៉ាងវែង​ទៅទិសខាង​លិច​ជាប់នឹង​ឆ្នេរសមុទ្រឯករាជ្យ ឆ្នេរអូរ​តែលប្រាំពីរជាន់ ។ សំរាប់នៅក្នុងសណ្ឋាគារ​សុខា​គឺមាន​កន្លែង​កំសាន្ត​ល្អៗជាច្រើន​ នៅទីនោះ​ភ្ញៀវទេសចរណ៏អាច​ស្នាក់​នៅលេង​កំសាន្តនៅក្នុងសណ្ឋាគារ​បាន ។ ចំពោះអ្នក​ដែលត្រូវការ​កន្លែង​ស្រស់ត្រកាល​សំរាប់​រៀបអាពាហ៏ពិពាហ៏អាចជួលដោយ​បង់ថ្លៃ​ ។ នៅទីនោះមាន​បំរើសេវា​កម្ម​ល្អៗ ជាច្រើន​យ៉ាង​រហ័សទាន់​ចិត្ត​ ប្រសិនបើ​អ្នក​មិន​មាន​កន្លែង​សំរាប់​រៀបចំ​ពិធីរៀបមង្គល​ការ​ អ្នកអាច ទៅតំនាក់ទំនង​តាមសេចក្ដីតំរូវការ នៅក្នុងសណ្ឋារគារ​សុខា ។ ដោយសារ​នៅ​ក្នុងសណ្ឋាគារ​សុខា​មាន​ភាពស្រស់ស្អាត​ដូចនេះហើយ​ទបមាន​ភ្ញៀវ​ទរសចរណ៏​ចូលទៅទស្សនា​កំសាន្ត​​ជារៀង​រាល់​ថ្ងៃ​​ ។ អូរតែលសុខា​ មានអាងហែល​ទឹកដ៏ល្អនៅចំកណ្ដាលហើយមាន​កន្លែង​សម្រាក​សំរាក​សំរាប់ទទួលភ្ញៀវដ៏ល្អប្រណីត​ផងដែរ ។ នៅផ្នែកខាង​ក្រោយ​ឆ្នេរ​សមុទ្រ​ក៏មាន​ផ្ទះសំណាក់ជាច្រើននឹង​មានទេសភាពស្រស់ស្អាត​ណាស់ ។ ក្រៅពីនេះ​ឆ្នេរ​សុខាក៏មាន​រូបសំណាក​កន្ទុយ​នាគមួយ យ៉ាង​ធំដែលធ្វើឡើង​នៅអែបមាត់ឆ្នេរ​សមុទ្រហើយក្បាលរបស់វាគេធ្វើនៅខាង​ក្នុងទីធ្លានៃសណ្ឋាគារ​សុខា ។ ​​

    អូរត្រេះ​ គឺជាឆ្នេរ​សមុទ្រមួយដែលស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុដែរវាមាន​សោភ័ណ្ឌភាពស្រស់ស្អាត​មិនចាញ់ឆ្នេរ​អូរឈើទាល ឆ្នេរសុខា​ ឆ្នេរ​ហាវៃ ឡើយ…..។ វាជាឆ្នេរ​មួយ​ដែលភាពស្ងប់ស្ងាត់នៅក្នុងក្រុង​ ព្រោះវា​ស្ថិនៅ​ដាច់ឆ្ងាយ​បន្តិច​ ប៉ុន្តែបច្ចុប្បន្នក៏មិនសូវស្ងាត់ ដូចពីមុនទេ​ ពីព្រោះដោយសារនៅទីនោះមាន​ទេសភាព​​ស្រស់ស្អាតមើលទៅគួរអោយ​អោយ​ចង់​គយគន់​ក្រៃលែង​ហើយមាន​ភ្ញៀវ​ទេសចរណ៏មួយ​ចំនួន​ចូលចិត្ត​កន្លែង​ស្ងប់ស្ងាត់ ក៏និយម​ទៅកំសាន្តនៅឆ្នេរ​អូរ​ត្រេះ​ដែរ​ ជាហេតុធ្វើអោយ​ឆ្នេរ អូរ​ត្រេះ​មាន​សភាព​អូរអរជាង​មុន​ មាន​ភ្ញៀវ​ទេសចរណ៏អន្តរជាតិ​ ទៅ​កំសាន្ត​យ៉ាង​កុះករ ។ ក៏ប៉ុន្តែនៅទីនោះពុំទាន់​មាន​ភ្លើង​អគ្គីនីគ្រប់គ្រាន់ នៅឡើយ​ទេ គឺវាមាន​តែកន្លែង​មួយ​ចំនួន ប៉ុណ្ណោះដែល​មាន​ម៉ាស៊ីនភ្លើ​ងប្រើប្រាស់​ ​សំរាប់ភាព​ចាំបាច់របស់​ពួកគេ ។ ជាមួយគ្នា​នេះផងដែរ នៅឆ្នេរ​អូរត្រេះក៏មាន​ការ​ជិះក្ដារ​បន្ទះ​ នៅ​លើទឹក​​ហើយ​និង​ជួល​ទូក​កាយ៉ាក់ចែវលេង រួមទាំង​មាន​កីឡាជិះក្ដារមានក្ដោងយ៉ាង​សប្បាយរីករាយ​ផង​ដែរ​ ។ ភាគច្រើនគឺជាភ្ញៀវ​បរទេសទៅកំសាន្តនៅឆ្នេរ​អូរ​ត្រេះ​ហើយ​ភ្ញៀវទេសចរណ៏អាច​ធ្វើការលំហែកាយ ដោយអ្នកខ្លះ​ជួលអូរបរ ឬ​ពោង​សំរាប់លេង​ទឹក ។ ភ្ញៀវទេសចរណ៏អាច​ធ្វើដំណើរទៅកាន់ កោះនានា​ផង​ដែរ ​ ​។

    ឆ្នេរហាវៃ គឺជាឆ្នេរ​មួយ​ដែលមាន​ភាពស្រស់ស្អាតពោរពេញទៅដោយដើមម្ជុលជាតំបន់ឆ្នេរ​ដែលមាន​ម្លប់​ត្រជាក់ល្ហឹមមាន​ភ្ញៀវ​ទេសចរណ៏​ទៅកំសាន្ត​នៅ​ទីនោះច្រើន​គួរសម ។
    មានទូក​ម៉ាស៊ីន​តូចៗ​មួយចំនួន​ដែល​នៅទំនេរ​រង់ចាំ​ភ្ញៀវ​ទេសចរណ៏ជាតិអន្តរជាតិ​ជួលជិះ​ធ្វើ​ដំណើ​កំសាន្ត​ឆ្ពោះទៅ​កាន់​កោះ​ពស់​ ។ លណ្ខណៈពិសេស​នៅតាមដង​បណ្ដោយឆ្នេរ​ហាវ៉ៃ​មាន​ខ្សាច់​សស្អាត​មិន​ចាញ់​ឆ្នេរ​សមុទ្រ​ផ្សេងៗឡើយ ។ ហើយថ្មីៗនេះ​គឺគេបាន​សាងសង់​ស្ពានមួយ​យ៉ាង​ធំ​ពីត្រើយ​ម្ខាង​នៃ​ ស្ពានដែលទើបតែធ្វើហើយប៉ែកដីគោកភ្ជាប់ទៅដីកោះ​ពស់ ដែលជាកត្តា​ធ្វើអោយ​ឆ្នេរហាវៃមានភាពល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៏កើនច្រើនថែមទៀត ។ ការធ្វើស្ពាននេះ​គឺដើម្បីធ្វើយ៉ាងណាអោយ តំបន់ឆ្នេរហាវៃមានក៏ដូចជាក្រុងព្រះសីហនុផ្ទាល់មានការអភិវឌ្ឍន៏ វិស័យទេសចរណ៏កើនទ្វេដែលជាឩស្សាហកម្មគ្មានផ្សែង ។អ្នកវិនិយោគទុនមានគំរោងសាងសង់សណ្ឋារគារ ផ្ទះសំណាក់ បាំងកាឡូ និងមានកន្លែងកំសាន្តជាច្រើន ផ្នែកទៀត ។ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរកំសាន្តនៅឆ្នេរហាវ៉ៃបានយ៉ាង​ សប្បាយរីករាយភាភអធិកធមការជួបជុំក្រុមគ្រួសារ មិត្តភក្ដិបានគ្រប់ពេលវេលា ។

    ឆ្នេរជយ័ជំនះ ជាឆ្នេរដែមាន​សភាពស្រស់ស្អាតនៅខេត្តព្រះសីហនុ ត្បិតថាវាមានប្រវែងខ្លី តែវាអាចទាញយកភ្ញៀវទេសចរណ៏ដែចូលចិត្តភាពស្ងប់ស្ងាត់ បានយ៉ាងច្រើន​​ តែនៅពេលបច្ចុប្បន្ននេះឆ្នេរនេះត្រូវបាន ក្រុមហ៊ុនបរទេស(ចិន) សុំសិទ្ធិសាងសង់អគារធំៗជាច្រើន ហើយវាសឹងតែក្លាយជាឆ្នេរឯកជនទៅហើយសព្ធថ្ងៃ។

    ប្រភព Wikipedia

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online