• ភ្ញៀវទេសចរណ៍សម្រុកទៅលេងអង្គរវត្តខេត្តសៀមរាបគួរឲ្យកត់សម្គាល់ក្នុងឱកាសមុននឹងក្រោយបុណ្យភ្ជុំបិណ្ឌ

    ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងក្នុងឆ្នាំ ១១២២ នៃគ.សករាជ ដែលត្រូវនិង ស.វទី១២ ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២ ដែលប្រាសាទនេះបានសាងសង់ឡើងក្នុងពហុបំណងច្រើនយ៉ាងរបស់ព្រះអង្គ ដោយការឧទ្ទិសឱ្យអង្គទេព ព្រះវិស្ណុ ការរំលឹកដល់ស្នាដៃរបស់អង្គខ្លួនឯងផ្ទាល់ផង ការផ្ដល់ជាទីឋានបរមសុខ នៅពេលដែលទ្រង់សោយទីវង្គត់នៅពេលខាងមុខផងដែរ ។ប្រាសាទអង្គរវត្ត ត្រូវបានបោះបង់ចោលដោយសង្គ្រាមឈ្លានពាន របស់កងទ័ពសៀម ក្នុងអំឡុងស.វទី១៤ ដោយព្រះបាទ បរមរាជាទី១ នៃអង្គ ពញ្ញាយ៉ាត ដែលប្រកាសចាកចោលរាជធានីអង្គរ ក្នុងឆ្នាំ ១៣៨៨ នៃគ.សករាជ នេះបើយោងតាមពង្សាវតារ នៃកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងសៀវភៅឯកសារ មហាបុរសខ្មែរ ក្នុងឆ្នាំ ១៩២៩ ដែលត្រូវបានយកមកប្រែសម្រួលដោយលោក អេងស៊ុត ក្នុងឆ្នាំ ១៩៦៩ ។ប្រាសាទអង្គរវត្ត បានបន្តការបោះបង់ចោលរហូតដល់រាជព្រះបាទ ចន្ទរាជា ដែលបានលើកកងទ័ពលង្វែក ទៅកំចាត់សៀម នៅតំបន់អង្គរ ក្នុងឆ្នាំ ១៥៤០ នៃគ.សករាជ ក្រោយមកទើបព្រះអង្គបានជួសជុលប្រាសាទអង្គរវត្ត ត្រង់រោងថែវចម្លាក់ផ្នែកខាងកើតឈៀងខាងជើង និង រោងថែវមួយផ្ទាំងទៀតនៅខាងជើង ចំណែកឯផ្នែកខាងលើនៃតួប៉មកណ្ដាលមានតឹកតាង នៃការលម្អដោយរូបព្រះពុទ្ធរូប៤អង្គ ឈរបែរខ្នងទល់គ្នាទៅរកទិសធំទាំងបួន កើត-លិច-ជើង-ត្បូង ដែលត្រូវបានតម្កល់ដើម្បីបិទផ្ជិតចំហរបស់តួប៉មកណ្ដាលនៃគូបរៈ ដែលរូបចម្លាក់បង្ហាញពីការឆ្លាក់ក្នុងទម្រង់ខុសគ្នា នៃទឹកដៃរបស់ជាងចម្លាក់ផងដែរ ។ អានលម្អិត

    បច្ចុប្បន្នភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិដែលបានទៅទស្សនាប្រាសាទអង្គរវត្ត បង្ហាញការកោតសរសើរចំពោះគម្រោងកែលម្អសោភ័ណភាព ក្នុងតំបន់នេះបានយ៉ាងស្រស់ស្អាត ។ អានលម្អិត

    គណនីហ្វេកឈ្មោះ Kamsan Sreng បានបង្ហោះរូបកាលពីម្សិលមិញ “ភ្ញៀវច្រើនគួរសម។”

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online