• តារាសម្តែងវ័យក្មេង ពៅ ពិសី មិនត្រឹមតែលេចធ្លោក្នុងការសម្តែង ថែមទាំងក្តោបបានឱកាសពិសេសមួយនេះទៀត

    (ភ្នំពេញ)៖ តារាសម្តែងវ័យក្មេងស្រស់ស្អាតកញ្ញា ពៅ ពិសី មិនត្រឹមតែឆក់បានបេះដូងអ្នកគាំទ្រ ក្នុងស្រទាប់យុវវ័យប៉ុណ្ណោះទេ តែនាងអាចក្លាយជា ទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន Justeen Miracle ដែលកំពុងល្បីនៅស្រុកខ្មែរថែមទៀតផង។ ការតស៊ូនៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ កញ្ញា ពៅ ពិសី ផ្លាស់ប្តូរជោគវាសនារបស់ខ្លួនក្លាយជាបុគ្គលមហាជនត្រឹមតែមួយប៉ប្រិចភ្នែក ដោយសារតែទេពកោសល្យសិល្បៈតាំងពីកំណើត និងការប្តេជ្ញាចិត្តមិនបោះបង់ចោល ទោះបីជាកាលៈទេសៈណាក៏ដោយ។

    ស្រីស្អាត ពៅ ពិសី បានថ្លៃប្រាប់ News Sabay ឲ្យដឹងថា ធ្វើជាតារាសម្តែងពុំងាយស្រួលនោះទេ ត្រូវពូកែចាំសេណារីយ៉ូសាច់រឿង ចេះលេងទឹកមុខ និងកាយវិកា រួមផ្សំនឹងភាពអត់ធ្មត់ទោះបីជាត្រូវហាលថ្ងៃ ភ្លៀងខ្យល់ ប៉ុន្តែហេតុតែស្រឡាញ់ក្នុងអាជីពជាអ្នកសម្តែងតាំងពីតូចក្រូចឆ្មា ទីបំផុតនាងអាចធ្វើបាន។

    កញ្ញា ពៅ ពិសី បានបន្ថែមថា «ខ្ញុំពុំដែលនឹកស្មានថាខ្ញុំអាចផ្ទុះការគាំទ្រ និងឆក់បានប្រជាប្រិយភាពដល់ថ្នាក់នេះសោះ! ខ្ញុំសូមសន្យាថា នឹងខិតខំប្រឹងប្រែងសម្តែងឲ្យកាន់តែល្អឡើងៗ ដើម្បីបម្រើនូវទស្សនីភាពចក្ខុរបស់ពុកម៉ែបងប្អូនបន្តទៀត»។

    អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីៗនេះ កញ្ញា ពៅ ពិសី ត្រូវបានក្រុមហ៊ុន Justeen Miracle ចុះកុងត្រាជ្រើសរើស ធ្វើជាទូតសុច្ឆន្ទៈ តារាតំណាងផ្សព្វផ្សាយផលិតផល ដែលកំពុងល្បីឈ្មោះនៅស្រុកខ្មែរថែមទៀតផង។

    សូមរំឭកថា កញ្ញា ពៅ ពិសី ចូលប្រឡូកក្នុងសិល្បៈតាំងពីវ័យកុមារ ហើយទទួលបានការគាំទ្រ រហូតដល់អាចគ្រោងជាតំណែងតួឯក ក្នុងរឿងជាបន្តបន្ទាប់ ដោយសារភាពប៉ិនប្រសប់ និងស្នាមញញឹមធ្មេញជំពើស ដ៏សែនទាក់ទាញរបស់នាង៕

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online