• នរាផាកវ៉េ នៃទីក្រុងនរា តារារះនាទិសបូព៌នៃទីក្រុងភ្នំពេញ

    ចំណុចសំខាន់នៃការអភិវឌ្ឍន៍ និងការតភ្ជាប់ទីក្រុងរណបចំនួន  របស់ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) ជម្រុញអោយមានការកកើតនូវស្ពានកោះនរាដ៏ថ្មីសន្លាង ជាមួយនឹងស្ពាននាគភ្លោះឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ដោយបច្ចុប្បន្នភាពនៃដំណើរការសាងសង់នឹងរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះ។ វត្តមាននៃស្ពានថ្មីនេះជាចំណងដៃដ៏ប្រពៃឥតកាត់ថ្លៃបានសម្រាប់ប្រជាជនរស់នៅតំបន់ភាគខាងកើតនៃទីក្រុង ដោយស្ពានថ្មីនេះនឹងក្លាយជាតំណភ្ជាប់ប្រព័ន្ធទូរគមនាគមន៍ដ៏សំខាន់ និងសកម្មបំផុតរវាងទីក្រុងរណបកោះពេជ្រ ទីក្រុងនរា និងតំបន់ច្បារអំពៅ។ ស្ពានទីក្រុងនរា នឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ១ ដោយការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ព្រមទាំងបង្កើនលំហូរចរាចរណ៍ក្នុងតំបន់ ជម្រុញសកម្មភាពពាណិជ្ជកម្ម និងជាពិសេសជម្រុញសេដ្ឋកិច្ចជាតិ។

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online