• ប្រធានាធិបតីអាមេរិកទាំង ៤៦ របស់សហរដ្ឋអាមេរិក

    សូមអានអត្ថបទចំណេះដឹងទូទៅដែលរៀបរាប់ពីឈ្មោះប្រមុខសេតវិមានទាំង ៤៦ និងឆ្នាំកំណើតពួកគេដូចខាងក្រោមនេះ៖

    * ទី១៖ លោក ចច វ៉ាស៉ីនតោន (George Washington) លោក ចច វ៉ាស៉ីនតោន កើតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៧៣២ និងស្លាប់ទៅវិញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៧៩៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៧៨៩ ដល់ឆ្នាំ១៧៩២ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៧៩២ ដល់ឆ្នាំ១៧៩៦។

    * ទី២៖ លោក ចន អាដាមស៍ (John Adams) លោក ចន អាដាមស៍ កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៧៣៥ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨២៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៧៩៧ ដល់ឆ្នាំ១៨០១។

    * ទី៣៖ លោក ថូម៉ាស ជេហ្វឺសុន (Thomas Jefferson) លោក ចូ ម៉ាស ជេហ្វឺសុន កើតនៅនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៧៤៣ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨២៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៨០១ ដល់ឆ្នាំ១៩០៥ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩០៥ ដល់ឆ្នាំ១៨០៩។

    * ទី៤៖ លោក ជែមស៍ ម៉ាឌីសុន (James Madison) លោក ជែមស៍ ម៉ាឌីសុន កើតនៅថ្ងៃទី១៦ ខែមិនា ឆ្នាំ១៧៥១ និងស្លាប់ទៅវិញនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៨៣៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨១៣ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨១៣ ដល់ឆ្នាំ១៨១៧។

    * ទី៥៖ លោក ជែមស៍ ម៉ុនរ៉ូ (James Monroe) លោក ជែមស៍ ម៉ុនរ៉ូ កើតនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៧៥៨ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨៣១។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ ចាប់ពីឆ្នាំ១៨១៧ ដល់ឆ្នាំ១៨២១ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨២១ ដល់ឆ្នាំ១៨២៥។

    * ទី៦៖ លោក ចន ឃ្វីនស៉ី អាដាមស៍ (John Quincy Adams) លោក ចន ឃ្វីនស៉ី អាដាមស៍ កើតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៧៦៧ និងស្លាប់ទៅវិញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៨៤៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨២៥ ដល់ឆ្នាំ១៨២៩។

    * ទី៧៖ លោក អាន់ឌ្រូវ ជែកសុន (Andrew Jackson) លោក អាន់ឌ្រូវ ជែកសុន កើតនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ១៧៦៧ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៨៤៥។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៨២៩ ដល់ឆ្នាំ១៨៣៣ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨៣៣ ដល់ឆ្នាំ១៨៣៧។

    * ទី៨៖ លោក ម៉ារទីន វ៉ានប៊ូរីន (Martin Van Buren) លោក ម៉ារទីន វ៉ានប៊ូរីន កើតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៧៨២ និងស្លាប់ទៅវិញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៨៦២។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៣៧ ដល់ឆ្នាំ១៨៤១។

    * ទី៩៖ វីល្លាម ហេនរី ហារីសុន (William Henry Harrison) លោក វីល្លាម ហេនរី ហារីសុន កើតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៧៧៣ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៨៤១។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន នៅឆ្នាំ១៨៤១ ប៉ុន្តែទើបកាន់តំណែងបានត្រឹម ៣១ ថ្ងៃក៏ស្លាប់ទៅវិញ។ ប្រវត្តិសាស្ត្រអាមេរិកកំណត់ទុកថា អតីតប្រធានាធិបតីរូបនេះកាន់តំណែងបានខ្លីជាងគេ។

    * ទី១០៖ លោក ចន ថាយល័រ (John Tyler) លោក ចន ថយល័រ កើតនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ១៧៩០ និងស្លាប់ទៅវិញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៨៦២។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៤១ ដល់ឆ្នាំ១៨៤៥។ លោក ថាយល័រ គឺជាអតីតអនុប្រធានាធិបតីអាមេរិកដំបូងគេ ដែលទទួលបានតំណែងប្រធានាធិបតី បន្ទាប់ពីមរណភាពរបស់លោក ហារីសុន។

    * ទី១១៖ លោក ជែមស៍ ខេ ផក (James K. Polk) លោក ជែមស៍ ខេ ផក កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៧៩៥ និងស្លាប់ទៅវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៨៤៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៤៥ ដល់ឆ្នាំ១៨៤៩។

    * ទី១២៖ លោក ហ្សាក់គ្រី ថេល័រ (Zachary Taylor) លោក ហ្សាក់គ្រី ថេល័រ កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៧៨៤ និងស្លាប់ទៅវិញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៨៥០។ លោកបានកាន់តំណែងជាប្រមុខសេតវិមានមិនទាន់បាន ១ អាណត្តិផងក៏ទទួលមរណភាពទៅ គឺលោកបានបម្រើការងារចាប់ពីខែមិនា ឆ្នាំ១៨៤៩ ដល់ខែកក្កដា ឆ្នាំ១៨៥០។

    * ទី១៣៖ លោក មីលឡាដ ហ្វីលម៉ (Millard Fillmore) លោក មីលឡាដ ហ្វីលម៉ កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៨០០ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែមិនា ឆ្នាំ១៨៧៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមានជំនួសលោក ហ្សាក់គ្រី ថេល័រ ចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៨៥៣។

    * ទី១៤៖ ហ្វ្រង់ឃ្លីន ភីយៀស (Franklin Pierce) លោក ហ្វ្រង់ឃ្លីន ភីយៀស កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៨០៤ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៨៦៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៥៣ ដល់ឆ្នាំ១៨៥៧។

    * ទី១៥៖ លោក ជែមស៍ ប៊ូខ្នាន់ (James Buchanan) លោក ជែមស៍ ប៊ូខ្នាន់ កើតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៧៩១ និងស្លាប់ទៅវិញថ្ងៃទី១ ខែមិថុនា ឆ្នាំ១៨៦៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៥៧ ដល់ឆ្នាំ១៨៦១។ អតីតប្រធានាធិបតីរូបនេះ ពេញមួយជីវិតរបស់លោកគ្មានគូស្រករនោះទេ មានន័យថាលោកមិនយកប្រពន្ធឡើយ។

    * ទី១៦៖ លោក អាប្រាហាំ លីនខុន (Abraham Lincoln) លោក អាប្រាហាំ លីនខុន កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៨០៩ និងស្លាប់ទៅវិញនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៨៦៥។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៦១ ដល់ឆ្នាំ១៨៦៥។ តាមពិតទៅលោក លីនខុន បានឈ្នះឆ្នោត ១ អាណតិ្តទៀត ប៉ុន្តែនៅសល់ត្រឹម ៤២ ថ្ងៃនៃអាណត្តិទី២នោះ លោកក៏ត្រូវគេបាញ់សម្លាប់តែម្តង ហើយតំណែងប្រធានាធិបតីនោះ ត្រូវស្នងដោយអនុប្រធានាធិបតីដែលនឹងត្រូវក្លាយជាប្រធានាធិបតីទី១៧ របស់សហរដ្ឋអាមេរិក។

    * ទី១៧៖ លោក អ៉ីនឌ្រូ ចនសុន (Andrew Johnson) លោក អ៉ីនឌ្រូ ចនសុន កើតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៨០៨ និងស្លាប់ទៅវិញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៨៧៥។ អតីតប្រធានាធិបតីរូបនេះបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៦៥ ដល់ឆ្នាំ១៨៦៩ ដែលជាអាណត្តិទី២ របស់លោក អាប្រាហាំ លីនខុន បន្ទាប់ពីឃាតកម្ម។

    * ទី១៨៖ លោក យូលីស៉ីស អែស ហ្គ្រេនថ៍ (Ulysses S. Grant) លោក យូលីស៉ីស អែស ហ្គ្រេនថ៍ កើតនៅថ្ងៃទីនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៨២២ និងស្លាប់ទៅវិញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៨៨៥។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ ចាប់ពីឆ្នាំ១៨៦៩ ដល់ឆ្នាំ១៨៧៧។

    * ទី១៩៖ លោក រ៉ូធ័រហ្វដ ប៊ី. ហេយេ (Rutherford B. Hayes) លោក រ៉ូធ័រហ្វដ ប៊ី. ហេយេ កើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៨២២ និងស្លាប់ទៅវិញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៨៩៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៧៧ ដល់ឆ្នាំ១៨៨១។

    * ទី២០៖ លោក ជែមស៍ អេ. ហ្ការហ្វៀលដ៍ (James A. Garfield) លោក ជែមស៍ អេ. ហ្ការហ្វៀលដ៍ កើតនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៨៣១ និងស្លាប់ទៅវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៨៨១។ លោកបានកាន់តំណែងជាប្រមុខសេតវិមាននៅឆ្នាំ១៨៨១ មានត្រឹមរយៈពេល ២០០ ថ្ងៃក៏ត្រូវបានគេធ្វើឃាត។

    * ទី២១៖ លោក ឆេស្ទ័រ អេ. អាធ័រ (Chester A. Arthur) លោក ឆេស្ទ័រ អេ. អាធ័រ កើតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៨២៩ និងស្លាប់ទៅវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៨៨៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ ជំនួសអាណត្តិលោក ហ្ការហ្វៀលដ៍ ដែលត្រូវបានគេធ្វើឃាត គឺចាប់ពីឆ្នាំ១៨៨១ ដល់ឆ្នាំ១៨៨៥។

    * ទី២២៖ លោក ហ្រ្គូវ័រ គ្លេវ៉េឡិន (Grover Cleveland) លោក ហ្រ្គូវ័រ គ្លេវ៉េឡិន កើតនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៨៣៧ និងស្លាប់ទៅវិញនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩០៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមានដំបូងគេបង្អស់ដែលជាប់ឆ្នោតចំនួន ២ អាណត្តិរំលងគ្នា គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៨៨៥ ដល់ឆ្នាំ១៨៨៩ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨៩៣ ដល់ឆ្នាំ១៨៩៧។

    * ទី២៣៖ លោក ប៊ីនចាមីន ហ៊ែរីសុន (Benjamin Harrison) លោក ប៊ីនចាមីន ហ៊ែរីសុន កើតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៨៣៣ និងស្លាប់ទៅវិញនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩០១។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៨៨៩ ដល់ឆ្នាំ១៨៩៣។

    * ទី២៤៖ លោក ហ្រ្គូវ័រ គ្លេវ៉េឡិន (Grover Cleveland) ដូចបានជម្រាបម្តងរួចមកហើយថា លោក ហ្រ្គូវ័រ គ្លេវ៉េឡិន ជាប់ឆ្នោតជាប្រធានាធិបតី ២ អាណត្តិរំលងគ្នា មានន័យថាលោកជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទី២២ផង (ចាប់ពីឆ្នាំ១៨៨៥ ដល់ឆ្នាំ១៨៨៩) និងទី២៤ផង (ចាប់ពីឆ្នាំ១៨៩៣ ដល់ឆ្នាំ១៨៩៧) បន្ទាប់ពីចាកចេញពីសេតវិមានអស់រយៈពេល ៤ ឆ្នាំ។

    * ទី២៥៖ លោក វិល្លាម ម៉ាក់ឃិនឡី (William Mckinley) លោក វិល្លាម ម៉ាក់ឃិនឡី កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៨៤៣ និងស្លាប់ទៅវិញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩០១។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ ចាប់ពីឆ្នាំ១៨៩៧ ដល់ឆ្នាំ១៩០១ ដែលជាឆ្នាំលោកត្រូវបានគេធ្វើឃាត។ តាមពិតលោកជាប់ឆ្នោតបាន ២ អាណត្តិដែរ ប៉ុន្តែសល់ពេល ៦ ខែ មុនឡើងកាន់តំណែងនៅអាណត្តិថ្មី លោកក៏ត្រូវគេធ្វើឃាត ហើយតំណែងនោះត្រូវធ្លាក់ទៅលើអនុប្រធានាធិបតីដែលនឹងត្រូវក្លាយជាប្រធានាធិបតីទី២៦។

    * ទី២៦៖ លោក ថេអូដរ រ៉ូស្វែល (Theodore Roosevelt) លោក ថេអូដរ រ៉ូស្វែល កើតនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៨៥៨ និងស្លាប់ទៅវិញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩១៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩០១ ដល់ឆ្នាំ១៩០៥ ជាការជំនួសអាណត្តិលោក ម៉ាក់ឃិនឡី ដែលត្រូវបានគេធ្វើឃាត និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩០៥ ដល់ឆ្នាំ១៩០៩ បន្ទាប់ពីជាប់ឆ្នោត តាមរយៈការប្រឹងប្រែងដោយខ្លួនឯង។ តាមប្រវត្តិសាស្ត្រអាមេរិក លោក ថេអូដរ រ៉ូស្វែល ជាប្រធានាធិបតីអាមេរិក ដែលបានឡើងកាន់តំណែងក្នុងវ័យក្មេងជាងប្រធានាធិបតីណាទាំងអស់ គឺពេលលោកមានអាយុ ៤៧ ឆ្នាំ។

    * ទី២៧៖ លោក វិល្លាម ហូវ៉ាដ ថាហ្វ (William Howard Taft) លោក វិល្លាម ហូវ៉ាដ ថាហ្វ កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៨៥៧ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែមិនា ឆ្នាំ១៩៣០។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៩០៩ ដល់ឆ្នាំ១៩១៣។ ក្រោយតំណែងជាប្រធានាធិបតី លោកបានជាប់ជាប្រធានតុលាការកំពូលទី១០ របស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ១៩២១ ដល់ឆ្នាំ១៩៣០។ បើតាមប្រវតិ្តសាស្ត្រអាមេរិក លោកជាបុគ្គលតែម្នាក់គត់ដែលបានកាន់តំណែងជាប្រមុខដឹកនាំស្ថាប័នកំពូលដល់ទៅ ២។

    * ទី២៨៖ លោក វូដ្រូ វីលសុន (Woodrow Wilson) លោក វូដ្រូ វីលសុន កើតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៨៥៦ និងស្លាប់ទៅវិញនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩២៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩១៣ ដល់ឆ្នាំ១៩១៧ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩១៧ ដល់ឆ្នាំ១៩២១។

    * ទី២៩៖ លោក វ៉រិន ជី ហារឌីង (Warren G. Harding) លោក វ៉រិន ជី ហារឌីង កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៨៦៥ និងស្លាប់ទៅវិញនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩២៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមានបានត្រឹមតែកន្លះអាណត្តិក៏ស្លាប់ទៅវិញ គឺចាប់ពីឆ្នាំ១៩២១ ដល់ឆ្នាំ១៩២៣។

    * ទី៣០៖ លោក ខេលវីន ឃូលីដ (Calvin Coolidge) លោក ខេលវីន ឃូលីដ កើតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨៧២ និងស្លាប់ទៅវិញនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៣៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩២៣ ដល់ឆ្នាំ១៩២៥ ជាការជំនួសអាណត្តិលោក ហារឌីង ដែលបានស្លាប់ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩២៥ ដល់ឆ្នាំ១៩២៩។

    * ទី៣១៖ លោក ហ៊ែរបឺត ហ៊ូវែរ (Herbert Hoover) លោក ហ៊ែរបឺត ហ៊ូវែរ កើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៨៧៤ និងស្លាប់ទៅវិញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣៣។

    * ទី៣២៖ លោក ហ្វ្រង់គ្លីន រ៉ូស្វែល (Franklin D. Roosevelt) លោក ហ្វ្រង់គ្លីន រ៉ូស្វែល កើតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨៨២ និងស្លាប់ទៅវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៤៥។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ៤ អាណត្តិជាប់ៗគ្នា គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩៣២ ដល់ឆ្នាំ១៩៣៦ អាណត្តិទី២ ចាប់ពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៤០ អាណត្តិទី៣ ចាប់ពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៤៤ ប៉ុន្តែពេលជាប់ឆ្នោតនៅអាណត្តិទី៤ នៅឆ្នាំ១៩៤៤ គាត់ក៏ស្លាប់ទៅ ដែលវាជារយៈពេលតិចជាង ៣ ខែប៉ុណ្ណោះ មុនលោកឡើងកាន់តំណែងពេញសិទ្ធិ។ គួរជម្រាបថា បើតាមប្រវត្តិសាស្ត្រអាមេរិក លោកគឺជាប្រធានាធិបតីដែលកាន់តំណែងច្រើនដងជាងគេ។

    * ទី៣៣៖ លោក ហារី ទ្រូម៉ាន់ (Harry Truman) លោក ហារី ទ្រូម៉ាន់ កើតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៨៨៤ និងស្លាប់ទៅវិញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៧២។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៤៩ ជាអាណត្តិជំនួសលោក ហ្វ្រង់គ្លីន រ៉ូស្វែល ដែលបានស្លាប់ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣ បន្ទាប់ពីជាប់ឆ្នោត។

    * ទី៣៤៖ លោក ដ្វាយត៍ ឌី អៃសិន ហូវ័រ (Dwight D. Eisenhower) លោក ដ្វាយត៍ ឌី អៃសិន ហូវ័រ កើតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៨៩០ និងស្លាប់ទៅវិញនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩៦៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៥៧ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦១។

    * ទី៣៥៖ លោក ចន អេហ្វ ខេនឌី (John F. Kennedy) លោក ចន អេហ្វ ខេនឌី កើតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩១៧ និងស្លាប់ទៅវិញនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមានមិនបាន ១ អាណត្តិទេ គឺចាប់ពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៦៣ ក៏ត្រូវគេធ្វើឃាត។

    * ទី៣៦៖ លោក លីនដុន ប៊ី ចនសុន (Lyndon B. Johnson) លោក លីនដុន ប៊ី ចនសុន កើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩០៨ និងស្លាប់ទៅវិញនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៥ ជាការជំនួសអាណត្តិលោក ខេនដី ដែលត្រូវគេធ្វើឃាត និងអាណត្តិទី២ ចាប់ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៦៩ បន្ទាប់ពីជាប់ឆ្នោត។

    * ទី៣៧៖ លោក រីឆាដ នីចសុន (Richard Nixon) លោក រីឆាដ នីចសុន កើតនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩១៣ និងស្លាប់ទៅវិញនៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៤ ជាពេលដែលលោកលាលែងពីតំណែងដោយសាររឿងអាស្រូវ។ បើតាមប្រវត្តិសាស្ត្រអាមេរិក គាត់ជាមនុស្សតែម្នាក់គត់ដែលបានលាលែងពីតំណែងដោយសាររឿងអាស្រូវ។

    * ទី៣៨៖ លោក ជឺរ៉ាល់ អ ហ្វដ (Gerald R. Ford) លោក ជឺរ៉ាល់ អ ហ្វដ កើតនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩១៣ និងស្លាប់ទៅវិញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ ចាប់ពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៧។

    * ទី៣៩៖ លោក ជីមី ខាតធ័រ (Jimmy Carter) លោក ជីមី ខាតធ័រ កើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩២៤ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៩៦ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១។

    * ទី៤០៖ លោក រ៉ូណាល់ រីហ្គេន (Ronald Reagan) លោក រ៉ូណាល់ រីហ្គេន កើតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩១១ និងស្លាប់ទៅវិញនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩។

    * ទី៤១៖ លោក ចច ប៊ូស (George H. W. Bush) លោក ចច ប៊ូស កើតថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។

    * ទី៤២៖ លោក ប៊ីល គ្លីនតុន (Bill Clinton) លោក ប៊ីល គ្លីនតុន កើតនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៧៥ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០១។

    * ទី៤៣៖ លោក ចច វ៉កឃ័រ ប៊ូស (George Walker Bush) លោក ចច វ៉កឃ័រ ប៊ូស កើតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៧៥ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩។

    * ទី៤៤៖ លោក បារ៉ាក់ អូបាម៉ា (Barack Obama) លោក បារ៉ាក់ អូបាម៉ា កើតនៅថ្ងៃទីនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៦១ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៦០ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ២ អាណត្តិ គឺចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។

    * ទី៤៥៖ លោក ដូណាល់ ត្រាំ (Donald Trump) លោក ដូណាល់ ត្រាំ កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៧៥ ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមានចំនួន ១ អាណត្តិ គឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ បន្ទាប់ពីចាញ់ឆ្នោតលោក ចូ បៃដិន (Joe Biden)។

    * ទី៤៦៖ លោក ចូ បៃដិន  កើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២។ គិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៧៨ ឆ្នាំ ហើយប្រវត្តិសាស្ត្រអាមេរិកកំណត់ទុកថា គាត់ជាបុគ្គលដែលជាប់ឆ្នោតជាប្រធានាធិបតីចាស់ជាងគេ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online