• ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ-និយោជិត នៅរោងចក្រសហគ្រាស ចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ


    (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន​​១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    * សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្វាយព្រះពរព្រះមហាក្សត្រ នៅក្នុងឱកាសខួបឡើងគ្រងរាជ្យសម្បត្តិ ១៩ឆ្នាំ
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែនៅជាប់ជាមួយកម្មករនិយោជិត គ្រប់កន្លែង រហូតមក
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបណ្តុះធនធានមនុស្សគ្រប់វិស័យទាំងអស់​ មិនមែនត្រឹមតែវិស័យកាត់ដេរនោះទេ
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូននៅជាមួយរាល់ថ្ងៃ ម្តាយឪពុកមិនដឹងថាកូននោះលូតលាស់ធំនោះទេ ប៉ុន្តែបើបែកគ្នាយូរៗជួបម្តង ទើបដឹងថា កូននោះធំប្លែក សម្រាប់ការអភិវឌ្ឍប្រទេសជាតិក៏ដូចគ្នា
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករនិយោជិត កន្លងមក ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជោគជ័យ កាលពីខែកក្កដា កន្លងទៅនេះ
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំឱ្យសមត្ថភាព ដើម្បីកសាងសមិទ្ធផលជូនប្រជាពលរដ្ឋ ដើម្បីពលរដ្ឋកាន់តែរីកចម្រើន
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួលដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ហើយនឹងបង្កើនការជួយសម្រួលដល់ការចំណាយ
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសដទៃបានដំឡើងថ្លៃទំនិញផ្សេង ដោយសារអតិផរណា ប៉ុន្តែកម្ពុជាខិតខំរក្សាតម្លៃដដែល ជាពិសេសអគ្គិសនី
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្ឃឹមថា សង្គ្រាមអ៉ីស្រាអែល និងក្រុមហាម៉ាស់ នឹងមិនធ្វើឱ្យតម្លៃទំនិញឡើងថ្លៃផងដែរ
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលសម្រាប់កម្មករនិយោជិត កុំដំឡើងថ្លៃបន្តទៀត
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឡើងថ្លៃដី មិនគ្រប់គ្រាន់ហៅថា ការអភិវឌ្ឍនោះទេ ប៉ុន្តែការធ្វើឱ្យប្រជាជនមានចំណូល បង្កើតការងារ នោះទើបជាការអភិវឌ្ឍ
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍ គឺកែប្រែពីតំបន់ដែលមិនសូវមានប្រយោជន៍ ទៅបង្កើតជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ​រស់នៅតំបន់នោះ
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងធ្វើមិនឈប់ឈរដើម្បីឱ្យជីវភាពប្រជាជនកាន់តែមានបាន
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបចំពោះការរិះគន់របស់ក្រុមប្រឆាំងថា «បក្ខពួកខ្ញុំ មាន១៧លាននាក់ ហើយអ្នកមានអំណាចពិតប្រាកដ គឺប្រជាពលរដ្ឋ»
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាប្រទេសមានការអភិវឌ្ឍ មិនដូចប្រទេសលោកខាងលិច ប៉ុន្តែកម្ពុជានឹងខិតខំថែរក្សាកំណើនជីវភាពរបស់ប្រជាពលរដ្ឋទៅមុខរហូត
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសអភិវឌ្ឍ គឺជាប្រទេសដែលមានប្រជាជនម្នាក់ៗ មានចំណូលក្នុងកម្រិតមួយខ្ពស់។
    * សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង៩៖៣៦នាទី, នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣, សូមអរគុណ!

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online