• ​​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំបន្ទាន់​មួយ​ដើម្បី​ពិភាក្សាលើស្ថានភាពវិស័យសំណង់ និង​​វិស័យ​អចលនទ្រព្យជា​រួម​ ដែលកំពុងជួបបញ្ហាប្រឈម​បច្ចុប្បន្ន

    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំបន្ទាន់​មួយ​ ​កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដើម្បី​ ពិភាក្សាលើស្ថានភាពវិស័យសំណង់ និង​​វិស័យ​អចលនទ្រព្យជា​រួម​នៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈម​បច្ចុប្បន្ន និងមានចូលរួមពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តាមរយៈលោក​ឧបនាយក​រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីស្នើសុំដល់រាជរដ្ឋាភិបាលឱ្យជួយលើ ២ចំណុចសំខាន់ដូចខាងក្រោម៖
    ១.ការស្វែងរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា។

    ២.អំពីទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឱ្យ​ជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដី​នៅក្នុង​គម្រោង​បុរី។

    ជាការអំពាវនាវរបស់សមាគមអ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា សូមប្រមុខរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៍ ដើម្បី​កុំ​ ឱ្យ​វិស័អចនទ្រព្យនេះ​ធ្លាក់​កាន់​តែ​ដុនដាបជាង​នេះ​ទៀត និង​សង្ឃឹមយ៉ាងមុតមាំ​ថាប្រមុខរដ្ឋាភិបាល​ នឹងយក​សំណើ​ទាំង២ចំណុចខាងលើ ទៅធ្វើការជាមួយអន្តរក្រសួងដើម្បីចេញវិធានការ ឬគោលនយោបាយបន្ទាន់ ដើម្បី​ស្តាស្ថានភាពវិស័យំយយនេះ។

    សូមអានខ្លឹមសារទាំងស្រុងរបស់ Housing Development Association of Cambodia – HDAC

    ភ្ជាប់ទំនាក់ទំនងជាមួយ KEP News TV Online